រក​ឃើញ ៤ ក្រុម​កក់​កៅអី​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ Copa America ២០១៩

ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ Copa America ឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៩ ​មិថុនា​ ដោយ​គិត​មក​ទល់​ពេល​នេះ​យើង​រក​បាន ៤ ក្រុម​ហើយ​ដែល​មាន​កៅអី​នៅ​វគ្គ​នោះ។

ក្នុង​នោះ​មាន​ក្រុម​កំពូល​តារាង​ប្រេស៊ីល​នៅ​ពូល A និង​វេណេហ្ស៊ូអេឡា ជាមួយ​កូឡុំប៊ី និង​ឈីលី​ដែល​សុទ្ធ​សឹង​មាន​ពិន្ទុ​ឈ្នះ​ដាច់​នៃ​ពូល​របស់​ពួក​គេ​រៀង​ខ្លួន។

អ្វី​ដែល​គ្រប់​គ្នា​រង់​ចាំ​អុត​មើល​នៅ​ជុំ​ទី ៣ នេះ គឺ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែល ២ ប្រកួត​ចាញ់ ១ ស្មើ ១ មាន​ត្រឹម​ ១ ពិន្ទុ​ក្នុង​ដៃ ដោយ​ប្រកួត​ជុំ​ចុង​ក្រោយ​ចាំ​បាច់​ត្រូវ​យក​ជ័យជម្នះ​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT