ការ​តវ៉ា Neymar ​បរាជ័យ ​ការ​ពិន័យ​៣​ប្រកួត​នឹង​នៅ​ដដែល​

សហព័ន្ធ​បាល់ទាត់ UEFA ​បាន​ដាក់​ពិន័យ​ខ្សែ​ប្រយុទ្ធ Neymar ​មិន​ឱ្យ​លេង​៣​​ប្រកួត​នៅ​ក្របខណ្ឌ UEFA Champions League ​ចំពោះ​ទង្វើ​របស់​គេ​កាល​ពី​រដូវ​កាល​មុន។

កីឡាករ​ប្រេស៊ីល​ខាង​លើ​នេះ បាន​ជេរ​អាជ្ញាកណ្ដាល និង​មើល​ងាយ​ការ​សម្រេច​ចិត្ត​របស់ UEFA ​ក្នុង​ការ​ប្រកួត​ដែល PSG ​ចាញ់​ក្រុម Man Utd ។ រឿង​នេះ ​ខាង UEFA ​បាន​ធ្វើ​ការ​ពិន័យ​រូបគេ​៣​ប្រកួត​មិន​ឱ្យ​លេង​រដូវ​កាល​ក្រោយ ​ខណៈ​ដែល​ការ​តវ៉ា​ក៏​មាន​ផង​ដែរ ​តែ​មិន​អាច​បន្ថយ​ទោស​នេះ​បាន​ឡើយ។

កត្តា​នេះ​ហើយ ​នឹង​ធ្វើ​ឱ្យ​កីឡាករ​វ័យ​២៧​ឆ្នាំ​នេះ ​កាន់​តែ​ពិបាក​ថែម​ទៀត ​ត្បិត​អី​បច្ចុប្បន្ន​កំពុង​ដោះ​ស្រាយ​រឿង​ស្ត្រី​ម្នាក់​ប្ដឹង​ពី​បទ​រំលោភ​ផង​នោះ។ ខណៈ​ដែល​ខ្លួន​វិញ ​ក៏​មាន​របួស​ថែម​ទៀត ខកខាន​ឱកាស​បង្ហាញ​សមត្ថភាព​នៅ Copa America ​ទៅ​ហើយ៕ប្រភព៖  Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT