Man Utd ​ត្រៀម​តំឡើង​ប្រាក់​ឈ្នួល Poga ​ដល់​៥០០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​

ក្រុម​បិសាច​ក្រហម Manchester United ​ត្រៀម​តំឡើង​ប្រាក់​ឈ្នួល Pual Pogba ​ដល់ ៥០០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ដើម្បី​រក្សា​រូបគេ​ឱ្យ​នៅ​បន្ដ​បាន​។

Pogba ​តែង​បង្ហើប​ពី​គោល​បំណង​ចង់​ចាកចេញ​ពី Man Utd ​ដោយ​ខ្លួន​អះអាង​ថា​៣​ឆ្នាំ​នៅ​ទី​នេះ ល្មម​សម្រាប់​គេ​ដើម្បី​ទៅ​រក​កន្លែង​ថ្មី​ហើយ។ យ៉ាងណាមិញ ​ក្រុម​បិសាច​ក្រហម​មិន​ទាន់​ចង់​ឱ្យ​រូបគេ​ទៅ​ណា​ឡើយ ​ដោយ​ចង់​បន្ដ​ទុក​ខ្សែ​បម្រើ​រូប​នេះ​ទៀត​នា​រដូវ​កាល​ក្រោយ ព្រោះ​លោក Ole ​ជឿ​ជាក់​ថា​ Pogba ​នេះ នឹង​ជួយ​ក្រុម​លោក​បាន​ច្រើន។

ដើម្បី​ទប់​កុំ​ឱ្យ​រូប​គេ​ចាកចេញ​ទៅ​ក្លឹប​ផ្សេង​បាន ​ក្រុម Man Utd ​កំពុង​ចរចា​តំឡើង​ប្រាក់​ឈ្នួល​ដល់​កីឡាករ​បារាំង​រូប​នេះ​ហើយ។ ​បើ​តាម​ប្រភព​ពី​ក្លឹប ​Man Utd ​នឹង​តំឡើង​ដល់ ៥០០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ​ដើម្បី​ឱ្យ​យុវជន​របស់​ខ្លួន​ម្នាក់​នេះ​មិន​អាច​ទៅ​ក្លឹប​ដទៃ​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT