Oblak ​ចង់​ចេញ​ពី AT Madrid ​មក​លេង​ឱ្យ Man Utd ​

អ្នក​ចាំ​ទី Jan Oblak ​ចង់​ចាកចេញ​ពី​ក្រុម Atletico Madrid ​ហើយ ​នា​រដូវ​ក្ដៅ​នេះ ដើម្បី​មាន​ឱកាស​ចូល​រួម​ជាមួយ​ក្រុម Manchester United ​ម្ដង។

នៅ​ក្នុង​ក្រុម AT Madrid ​មាន​កីឡាករ​ចេញ​ជា​ច្រើន​នា​រដូវ​ក្ដៅ​នេះ ​ដូចជា Diego Godin, Lucas Hernandez, Filipe Luis , Juanfran ​និង Griezmann ​ជា​ដើម ​ទើប​បណ្ដាល​ឱ្យ Oblak ​មាន​ចិត្ត​ចង់​ចាកចេញ​ដែរ។ ​បើ​យោង​តាម ESPN ​អ្នក​ចាំ​ទី​រូប​នេះ ​មាន​ចិត្ត​ចង់​ទៅ​លេង​នៅ​បិសាច​ក្រហម ​នា​រដូវ​កាល​ក្រោយ។

ប្រសិន​បើ De Gea ​ចាកចេញ​ពី Old Trafford ​មែន ​នោះ​ឱកាស​ដែល​រូបគេ​ទៅ​លេង​នៅ​ក្រុម​នេះ ​នឹង​មាន​ច្រើន​មិន​ខាន។ ​យ៉ាងណាមិញ​តម្លៃ​ខ្លួន​របស់​គេ​ក៏​មិន​ថោក​ដែរ ត្បិត​អី​ទើប​បន្ដ​កុងត្រា​ជាមួយ​ក្រុម​របស់​លោក Simeone ​ដល់​ឆ្នាំ ២០២៣ ​ឯ​ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT