World Cup ​នារី ​ចាប់​ផ្ដើម​បើក​ឆាក​នៅ​យប់មិញ​នេះ​ហើយ​

ព្រឹត្តិការណ៍​បាល់ទាត់ World Cup ​នារី​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ហើយ​ក្រុម​នេះ​ផ្ទាល់​ក៏​បាន​ទទួល​ជ័យជម្នះ​លើ​កូរ៉េ​ខាង​ត្បូង ​៤-០ ​ផង​ដែរ។

World Cup ​នារី ​មិន​ខុស​ពី​បុរស​ឡើយ ដោយ​មាន​ក្រុម​៣២​ចូល​រួម​ប្រកួត​​ហើយ​ធ្វើ​ឡើង​៤​ឆ្នាំ​ម្ដង​ដូច​គ្នា។ ​សម្រាប់​ឆ្នាំ​នេះ ​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ហើយ​ឆាក​ការ​ប្រកួត​នៅ​យប់មិញ ​ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ​ឈ្នះ​ដល់​ទៅ​៤​ទល់​នឹង០ ​ឯ​ណោះ។ ​ដោយ​ឡែក​សម្រាប់​ក្រុម​នៅ​តំបន់​អាស៊ាន​នេះ​វិញ ​ក៏​មាន​១​ក្រុម​បាន​ចូល​រួម​ដែរ ​គឺ​ក្រុម​បាល់ទាត់​​នារី​ជម្រើស​ជាត​ថៃ។

សម្រាប់​ជម្រើស​ជាតិ​ថៃ ​ស្ថិត​នៅ​ពូល F ​ជាមួយ​ក្រុម​ស៊ុយអែត ​អាមេរិក ​និង​ឈីលី។ ការ​ប្រកួត World Cup ​នារី​នេះ​ដែរ ​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​៧​ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី​៧​ខែ​កក្កដា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT