ហុល្លង់ ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រោយ​ឈ្នះ​អង់គ្លេស ​៣-១ ​នៅ​ម៉ោង​បន្ថែម​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហុល្លង់ ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Nations League ​ហើយ ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​អង់គ្លេស ​៣-១ ​នៅ​ម៉ោង​បន្ថែម​។

ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​នេះ​ពិត​ជា​ល្អ​មើល​ខ្លាំង​មែនទែន។ នៅតង់​ទី​១ ​ក្រុម​អង់គ្លេស​បាន​នាំ​មុខ​មុន ​ដោយ Rashford ​ធ្វើ​បាន​សម្រេច​នាទី​៣២​ដោយ​បាល់​ប៉េណាល់ទី។ យ៉ាងណាមិញ ​ចូល​ដល់​តង់​២ ​នាទី​៧៣ ​ខ្សែ​ការពារ De Ligt ​រក​គ្រាប់​បាល់​បាន​ស្មើ​វិញ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ត្រូវ​បន្ថែម​១៥​នាទី​២​ដង។ នៅ​ម៉ោង​បន្ថែម​នាទី​៩៧ ​ខ្សែ​ការពារ​អង់គ្លេស Walker ​បាន​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង ​មុន​ពេល​ដែល Promes ​ថែម​បាន​គ្រាប់​ទី​៣​ឱ្យ​ក្រុម​ហុល្លង់ ​ឡើង​ទៅ​វគ្គ​បន្ដ។

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ហុល្លង់​នឹង​ប៉ះ​ក្រុម​ព័រទុយហ្គាល់ នៅ​ថ្ងៃ​ទី​១០​ខែ​មិថុនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ខណៈ​ដែល​ការ​ប្រកួត​ដណ្ដើម​លេខ​៣ ​គឺ​ក្រុម​អង់គ្លេស​ប៉ះ​ក្រុម​ស្វីស​នៅ​ថ្ងៃ​ទី​៩៕ប​្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT