Liverpool ​ក្លាយ​ជា​ក្រុម​ដំបូង រក​បាន​២៥០​លាន​ផោន​ពី​ការ​លក់​សិទ្ធិ​ផ្សាយ​តាម TV

ក្រុម Liverpool ​បាន​ក្លាយ​ជា​ក្រុម​បាល់ទាត់​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​រក​បាន​២៥០​លាន​ផោន​ក្នុង​១​រដូវ​កាល​ពី​ការ​លក់​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍។

បន្ទាប់​ពី​ក្រុម​បាន​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ពេល​នេះ​ក្រុម​ហង្ស​ក្រហម ​ក៏​បាន​បង្កើត​កំណត់ត្រា​មួយ​ទៀត​ដែរ គឺ​បាន​ក្លាយ​ជា​ក្រុម​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រក​ចំណូល​បាន​២៥០​លាន​ផោន​ក្នុង​១​រដូវ​កាល​ពី​ការ​លក់​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍។ ការ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន​នេះ​ដែរ គឺ​មក​ពី​ក្រុម​មួយ​នេះ​បាន​បង្ហាញ​សមត្ថភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​សម្រាប់​រដូវ​កាល​នេះ។

Liverpool ​ទទួល​បាន​១៥២​លាន​ផោន​ពី​លីគ​អង់គ្លេស Premier League ​និង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​រដូវ​កាល​នេះ​បាន​៩៨​លាន​ផោន​ថែម​ទៀត។ សរុប​ជា​រួម​មក​ចំណូល​សម្រាប់​រដូវ​កាល​នេះ​របស់​ក្រុម​ហង្ស​ក្រហម​បាន​ដល់​២៥០​លាន​ផោន​ឯ​ណោះ។ សម្រាប់​ក្រុម​លេខ​២​គឺ Spurs ​បាន​២៣៥​លាន​ផោន ​និង​ក្រុម​លេខ​៣ Man City ​បាន​២៣៣​លាន​ផោន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT