Van Dijk ​គិត​ថា Messi ​សម​ឈ្នះ Ballon d’Or ​ឆ្នាំ​នេះ​

ខ្សែ​ការពារ Van Dijk ​របស់​ក្រុម Liverpool ​គិត​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​សម​នឹង​ឈ្នះ​ពាន​រង្វាន់​កិត្តិយស​កីឡាករ​ល្អ​ជាង​គេ Ballon d’Or ​នៅ​ឆ្នាំ​នេះ។

កីឡាករ​ហុល្លង់​ដែល​បាន​ជួយ​ក្រុម Liverpool ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​ហៅ​ឈ្មោះ Messi ​ថា​ជា​កីឡាករ​ល្អ​បំផុត​សម្រាប់​រដូវ​កាល​នេះ បើ​ទោះ​ជា​ក្រុម Barcelona ​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក៏​ដោយ។ Van Dijk ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​គិត​ថា Messi ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​នេះ ​ហើយ​ខ្ញុំ​គិត​ថា​គាត់​សម​នឹង​ទទួល​បាន​ងារ​នេះ ​រហូត​នៅ​ពេល​គាត់​ចង់​លេង​បាន​ទាត់។ ខ្ញុំ​គ្មាន​អ្វី​ស្ទាក់ស្ទើរ​ឡើយ​ថា Messi ​នៅ​តែ​ជា​កីឡាករ​ល្អ​បំផុត ​បើ​ទោះ​ជា​គាត់​មិន​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​ក៏​ដោយ”។

រដូវ​កាល​នេះ Messi ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ពាន​រង្វាន់ UEFA Champions League ​ដោយ​រក​បាន​១២​គ្រាប់។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​សម្រាប់​រដូវ​កាល​នេះ ​រូបគេ​ក៏​បាន​ជាប់​ឈ្មោះ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​តំបន់​អឺរ៉ុប​ផង​ដែរ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT