Ronaldo៖ “៥ រូប​នេះ​ខ្ញុំ​ចូលចិត្ត​ទស្សនា​ការ​លេង​របស់​ពួក​គេ​ខ្លាំង​បំផុត”

កាល​ពី​យប់មិញ​គ្រប់​គ្នា​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ទាក់ទិន​នឹង​រឿងរ៉ាវ​ដែល Ronaldo ប្រេស៊ីល​បាន​ទស្សន៍ទាយ​លទ្ធផល​រវាង Spurs និង Liverpool ដោយ​គិត​ថា​ហង្ស​នឹង​ស៊ី​មាន់ ៣-១។ ថ្មីៗ​នេះ​អតីត​វីរបុរស​នៅ​ក្លឹប Real Madrid ​ក៏​បាន​ទម្លាយ​នូវ​ចំណាប់​អារម្មណ៍​លើ​កីឡាករ ៥ រូប​ដែល​លោក​ចូលចិត្ត​ទស្សនា​បំផុត។

Ronaldo បាន​និយាយ​ថា៖ “តាម​ពិត​ទៅ Messi គឺ​លេខ ១ ដោយ​ទេពកោសល្យ​របស់​គេ​ ២០ ទៅ ៣០ ឆ្នាំ​ក៏​នៅ​តែ​ស្រដៀង​គ្នា ហើយ​ខ្ញុំ​ក៏​ចូលចិត្ត Salah, Hazard, Neymar ​ដោយ​ចូល​ចិត្ត​មើល​ការ​លេង​របស់​គេ និង Mbappe ផងដែរ”។

​យ៉ាងណាមិញ​នេះ​ជា​ការ​យល់​ឃើញ​ដ៏​ចម្លែក​ចិត្ត​មួយ ព្រោះ​ជា​ធម្មតា Ronaldo/Messi តែងតែ​មាន​ឈ្មោះ​ជាប់​គ្នា តែ​សម្រាប់​ការ​គិត​របស់​វីរបុរស​ប្រេស៊ីល បែរ​ជា​ធីប​ចោល​កីឡាករ​ព័រទុយហ្គាល់​ទៅ​វិញ។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT