អ្នក​គាំទ្រ Arsenal ​ចង់​បណ្ដេញ​លោក Emery ​ចេញ​ពី​តំណែង​

ក្រុម​អ្នក​គាំទ្រ Arsenal ​ចង់​ឱ្យ​ក្លឹប​បណ្ដេញ​លោក Unai Emery ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម​នេះ​មិន​បាន​ល្អ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League ។

ការ​ដែល​អ្នក​គាំទ្រ​ចង់​បណ្ដេញ​នេះ គឺ​ដោយសារ​តែ​ពូកគេ​បាន​កត់​សម្គាល់​ថា​លោក Emery ​ដឹក​នាំ​ក្រុម​មិន​មាន​គោលដៅ​ច្បាស់​លាស់​ឡើយ។ ក្រុម​ទាំង​មូល​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ហាក់​ដូចជា​មិន​មាន​កម្លាំង​ចិត្ត​ឡើយ ​ពួកគេ​លេង​មិន​ប្រឹង​ប្រែង​ប្រយុទ្ធ​រក​គ្រាប់​បាល់ ​មិន​ការពារ​ខ្លាំង ​មិន​មាន​យុទ្ធ​សាស្ត្រ​ដើម្បី​ឈ្នះ​ពាន​ឡើយ។

មាន​អ្នក​គាំទ្រ​ខ្លះ​ទៀត​បាន​ប្រៀបធៀប​លោក Emery ​នេះ ​ដូច​ទៅ​នឹង​អ្នក​ចាត់ការ Moyes ​កាល​នៅ​ដឹក​នាំ​ក្រុម Man Utd ​ដូច​គ្នា។ ដោយ​លោក Moyes ​ដឹក​នាំ​បាន​ត្រឹម​១០​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​វិញ។ អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ​នេះ ​មាន​បទ​ពិសោធ​ល្អ​នៅ​ពាន​រង្វាន់​លំដាប់​ទី​២​នៅ​អឺរ៉ុប ​ដោយ​ធ្លាប់​ដឹក​នាំ Sevilla ​ឈ្នះ​ពាន​នេះ​៣​ឆ្នាំ​ជាប់​គ្នា​ឯ​ណោះ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ការ​ដឹក​នាំ​ក្រុម Arsenal ​វគ្គ​ផ្ដាច់ព្រ័ត្រ បែរ​ជា​ធ្វើ​មិន​បាន​ល្អ​ទៅ​វិញ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT