អនាគត​ Valverde នៅ ​Barcelona ​នៅ​តែ​មិន​ទាន់​ច្បាស់​

លោក Valverde ​ប្រឈម​ការ​បណ្ដេញ​ចេញ​ពី​តំណែង ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ចាញ់ Liverpool ​នៅ UEFA Champions League ​និង​ចាញ់​ក្រុម Valencia ​នៅ​ពាន​រង្វាន់ Copa del Rey ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ក្នុង​ការ​ប្រជុំ​ថ្នាក់​ដឹក​នាំ​របស់​ក្រុម Barcelona ​មាន​ការ​បញ្ចេញ​មតិ​ផ្ទុយ​គ្នា​ច្រើន​ចំពោះ​អនាគត​របស់​អ្នក​ចាត់ការ​ខាង​លើ​នេះ។ ដូច្នេះ​ហើយ​ទើប​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​ឡើយ​សម្រាប់​លោក Valverde ​ថា​បន្ដ​នៅ​ដឹក​នាំ​ទៀត​ឬ​យ៉ាង​ណា។ ​មាន​ប្រភព​មួយ​ចំនួន​បាន​បញ្ជាក់​ថា ​កីឡាករ​មាន​ឥទ្ធិពល​ក្នុង​ក្រុម Messi ​ជា​អ្នក​ចង់​ឱ្យ​អ្នក​ចាត់ការ​រូប​នេះ​នៅ​បន្ដ ​ដូច​ប្រធាន​ក្លឹប​លោក Bartomeu ​ដែរ។ ខណៈ​ដែល​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត ចង់​ឃើញ​អ្នក​ចាត់ការ​ថ្មី​នៅ​រដូវ​កាល​ក្រោយ។

កត្តា​នេះ​ហើយ ទើប​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ឡើយ​សម្រាប់​អនាគត​របស់​លោក Valverde ​គ្នា​ដែល​កុងត្រា​របស់​លោក​ក៏​នៅ​សល់​ជាមួយ​ក្រុម​នេះ​ដែរ។ មាន​ប្រភព​ថា​ប្រសិន​បើ​មាន​ការ​បណ្ដេញ​ចេញ​មែន ​នោះ​បេក្ខភាព​ដែល​ត្រូវ​មក​ជំនួស​គឺ​លោក Roberto Martinez ​ដែល​កំពុង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​នា​ពេល​បច្ចុប្បន្ន៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT