អបអរ​ Chelsea ​លើក​ពាន Europa League ​ដោយ​មិន​ចាញ់​១​ប្រកួត​សោះ​

ក្រុម Chelsea ​បាន​លើក​ពាន​រង្វាន់ Europa League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ៤-១ ​នៅ​យប់មិញ​នេះ។

Giroud , Rodriguez ​និង Hazard ​សុទ្ធ​តែ​ជា​តួ​ឯក​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ដោយ​រក​គ្រាប់​បាល់​ជួយ​ក្រុម​តោ​ខៀវ​បាន​ទទួល​ជ័យជម្នះ។ ​អ្វី​ដែល​គេ​កត់​សម្គាល់​សម្រាប់​ក្រុម​របស់​លោក Sarri ​នេះ​ទៀត ​គឺ​ពួកគេ​ជា​ក្រុម​មួយ​ដែល​មិន​ចាញ់​សោះ​ឡើយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​នា​រដូវ​កាល​នេះ ​។ វា​ជា​កំណត់ត្រា​ថ្មី​មួយ​ដែល​មិន​ធ្លាប់​កើត​មាន​ឡើយ​នា​ការ​ប្រកួត​ពាន​រង្វាន់​លំដាប់​ទី​២​នេះ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​បញ្ជាក់​ថា​មិន​ទាន់​ច្បាស់​ពី​អនាគត​ឡើយ។ ខណៈ​ដែល​លោក​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ការ​ដឹក​នាំ​ក្រុម Juventus ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT