Arsenal ​ចង់​លើក​ពាន Europa League ​ដើម្បី​ Mkhitaryan

ក្រុម​កាំភ្លើង​ធំ Arsenal ​នឹង​ត្រូវ​ប៉ះ​ក្រុម Chelsea ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សេបៃហ្សង់។​

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​មាន​កីឡាករ​ម្នាក់​របស់​ក្រុម Arsenal ​សម្រេច​ចិត្ត​ស្នើ​មិន​ចូល​រួម​ឡើយ គឺ Mkhitaryan ​ព្រោះ​តែ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន។ ​Mkhitaryan ​ជា​ជន​ជាតិ​អាមេនី ​ហើយ​ប្រទេស​នេះ​មាន​ជម្លោះ​ប្រវត្តិសាស្ត្រ​ជាមួយ​អាហ្សេបៃហ្សង់ ​ដែល​ជន​ជាតិ​ទាំង​ពីរ​ស្អប់​គ្នា​ជា​ខ្លាំង។ កត្តា​នេះ​ហើយ ​ទើប​បាន​ជា​ខ្សែ​ប្រយុទ្ធ​រូប​នេះ សម្រេច​ចិត្ត​មិន​ចូល​រួម​ឡើយ។

ការ​មិន​ហាន​ប្រថុយ​ចូលរួម​នេះ ​ក៏​ត្រូវ​បាន​ក្រុម Arsenal ​មើល​ឃើញ ​ហើយ​យល់​ព្រម​ដែរ។ ក្រុម​កីឡាករ​កាំភ្លើង​ធំ​ទាំង​អស់ បាន​និយាយ​ថា​ពួកគេ​នឹង​ប្រឹងប្រែង​យក​ឈ្នះ Chelsea ​នៅ​យប់​នេះ ដើម្បី​លើក​ពាន Europa League ​ឱ្យ​មិត្ត​រួម​ក្រុម Mkhitaryan ​ដែល​មិន​អាច​ចូល​រួម​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT