Pirlo៖ “បុរស​ម្នាក់​នេះ​សក្តិសម​ជាង Mourinho សម្រាប់​កៅអី​ដឹកនាំ​នៅ Inter”

អតីត​តារា​ឆ្នើម​នៅ​ក្លឹប Juventus ​បាន​ជជែក​អំពី​អនាគត​របស់​ក្លឹប Inter Milan ក្រោយ​ល្ហិចល្ហៀង​ថា​ក្លឹប​ប្រុង​ផ្លាស់​គ្រូ​បង្វឹក​ថ្មី​ក្នុង​រដូវ​កាល​ខាង​មុខ។

Andrea Pirlo បាន​បង្ហាញ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា​លោក Antonio Conte ​អាច​ផ្តល់​ជោគជ័យ​សម្រាប់​ក្លឹប Inter ច្រើន​ជាង​លោក Jose Mourinho ក្រោយ​អ្នក​ទាំង​ពីរ​កំពុង​ល្ហិចល្ហៀង​ត្រៀម​មក​ជំនួស​តំណែង​របស់​លោក Luciano Spalletti។

លោក​ Pirlo បញ្ជាក់​ប្រាប់ Sky Sport Italia ដូច្នោះ​ថា៖ “ក្នុង​គំនិត​របស់​ខ្ញុំ Conte អាច​ផ្តល់​ឲ្យ​ច្រើន​ជាង Mourinho ជា​ពិសេស​រចនាសម្ព័ន្ធ​នៃ​ទម្រង់លេង ​ហើយ​ជា​ពិសេស​នោះ​គឺ​អ្នក​គាំទ្រ​នឹង​គាំទ្រ​គាត់​ខ្លាំង ហើយ​ថែម​ទាំង​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​កីឡាករ​ថែម​ទៀត​ផង”។ ប្រភព: AllFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT