ប្រធាន​ក្លឹប Barca ​៖ ​ចាញ់ Valencia ​មិនមែន​កំហុស Valverde ​ទេ​

ក្រុម FC Barcelona ​បាន​បាត់​ពាន​រង្វាន់ Copa del Rey ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​ចាញ់​ក្រុម Valencia ​ក្នុង​លទ្ធផល ២-១ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់មិញ​នេះ។

បើ​ទោះ​ជា​ចាញ់​មែន ​ប៉ុន្តែ​លោក Josep Maria Bartomeu ​ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ FC Barcelona ​បាន​បញ្ជាក់​ថា​នេះ​មិន​មែន​ជា​កំហុស​របស់​អ្នក​ចាត់ការ​ឡើយ ​ត្បិត​អី​ក្រុម​លេង​ល្អ​ហើយ​ប៉ុន្តែ​សំណាង​មិន​នៅ​ខាង​ពួកគេ​ប៉ុណ្ណោះ។ ប្រធាន​ក្លឹប​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ​លោក Valverde ​នឹង​នៅ​តែ​ជា​អ្នក​ចាត់ការ​ក្រុម​ដដែល ​ព្រោះ​កុងត្រា​របស់​លោក​មិន​ទាន់​អស់​ឡើយ។

“បរាជ័យ​នេះ ​មិន​មែន​ជា​កំហុស​គ្រូ​បង្វឹក​យើង​ឡើង។ យើង​មាន​ឱកាសស​ច្រើន ប៉ុន្តែ​បាល់​មិន​ចូល​ទី។ ​យើង​ឈ្នះ​ពាន​លីគ ដូច្នេះ​វា​ជា​បាន​ក្លាយ​ជា​រដូវ​កាល​ល្អ​សម្រាប់​យើង​ហើយ។ ខ្ញុំ​មិន​គិត​ថា​រដូវ​កាល​នេះ​យើង​បរាជ័យ​ឡើយ វា​ជា​រដូវ​កាល​ល្អ គ្រាន់​តែ​មិន​ល្អ​ឥត​ខ្ចោះ​ប៉ុណ្ណោះ”។ សម្ដី​លោក Bartomeu ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT