De Gea ចង់បានប្រាក់បៀរវត្សរ៍ខ្ពស់ដូច Sanchez ខណៈដែលអនាគតរបស់គេនៅ Man Utd នៅមិនទាន់ច្បាស់នៅឡើយ

យោងតាមគេហទំព័រ Sky Sports បាននិយាយថាក្រុម Manchester United មិនទាន់អាចដោះស្រាយរឿងអនាគតកីឡាករ David de Gea បាននៅឡើយទេព្រោះអ្នកចាំទីរូបនេះនៅតែមិនទាន់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។

បញ្ជាក់បន្ថែមដែលថាកិច្ចសន្យា David de Gea ជាមួយក្លឹបនឹងផុតកំណត់ខែមករា 2020 ខាងមុននេះហើយ។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចង់បានប្រាក់ឈ្នួលរបស់គាត់ឱ្យដូចកីឡាករកំពូលដទៃទៀតនៅក្នុងក្លឹប Manchester United ដែលរួមមានកីឡាករ Alexis Sanchez ក្នុងមួយសប្ដាហ៍៥០មុឺនផោនប៉ុន្តែត្រូវបានក្លឹបបដិសេធដោយហ៊ានផ្ដល់អោយតែ៣៥មុឺនផោនប៉ុណ្ណោះ។

ប្រភព៖  AllFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT