Messi ​ឈ្នះ​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៦​ហើយ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​ហើយ ​ក្រោយ​ពី​រក​បាន​៣៦​គ្រាប់ លើស​គូ​ប្រជែង Kylian Mbappe ​៣​គ្រាប់។

ការ​ប្រកួត​លីគ​ធំ​ៗ​នៅ​អឺរ៉ុប​បាន​បិទ​បញ្ចប់​ហើយ ​ខណៈ​ដែល​នៅ​លីគ​បារាំង​យប់មិញ ​ក្រុម PSG ​បាន​ចាញ់​ក្រុម Reims ​៣-១ ​ហើយ​កីឡាករ Mbappe ​ក៏​មិន​អាច​ស្វែង​រក​គ្រាប់​បាល់ ដើម្បី​ឡើង​ឈរ​លេខ​១​លើស Messi ​បាន​ដែរ។ ដូច្នេះ​ហើយ​សម្រាប់​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​នា​រដូវ​កាល​នេះ គឺ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Lionel Messi ​របស់​ក្រុម Barcelona ​ដែល​រក​បាន​៣៦​គ្រាប់​។

នេះ​ជា​ការ​ឈ្នះ​ស្បែក​ជើង​មាស​លើក​ទី​៦​ហើយ​សម្រាប់​កីឡាករ​អាហ្សង់ទីន​រូប​នេះ។ ខណៈ​ដែល​គូ​ប្រជែង​របស់​គេ Cristiano Ronaldo ​ទើប​ឈ្នះ​ពាន​នេះ​បាន​៤​ដង​ប៉ុណ្ណោះ៕ប្រភព៖ Fcbarcelona

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT