Everton ​ទារ​១០០​លាន​ផោន ​ទើប​ព្រម​លក់​ Richarlison

ក្លឹប Everton ​ទាមទារ​ដល់​១០០​លាន​ផោន​ឯ​ណោះ ​ទើប​ព្រម​លក់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ខ្លួន Richarlison ​សម្រាប់​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។

Richarlison ​ទើប​តែ​ចូល​លេង​ឱ្យ Everton ​បាន​១​រដូវ​កាល​ប៉ុណ្ណោះ ​ប៉ុន្តែ​រូបគេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន។ កីឡាករ​ប្រេស៊ីល​រូប​នេះ ​ផ្លាស់​មក​ពី Watford ​ក្នុង​តម្លៃ​ខ្លួន​គ្រា​នោះ​ដល់​៤០​លាន​ផោន​ឯ​ណោះ។ លេង​បាន​ទើប​១​រដូវ​កាល​នេះ​ទេ ប៉ុន្តែ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ​ទៅ​ហើយ។ ជាក់​ស្ដែង PSG ​និង Atletico Madrid ​សុទ្ធ​តែ​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​រូបគេ​ដូច​គ្នា។

ជាមួយ​គ្នា​នឹង​មាន​ក្លឹប​ចង់​បាន​ច្រើន​នេះ​ហើយ ​ខាង​ថ្នាក់​ដឹក​នាំ​ក្រុម Everton ​មិន​ទាន់​ចង់​លក់​ចេញ​ឡើយ ​ហើយ​ប្រសិន​បើ​លក់​មែន​នោះ ពួកគេ​ចង់​បាន​ដល់​ទៅ​១០០​លាន​ផោន​ឯ​ណោះ។ ​កីឡាករ​ដែល​ជាប់​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​ប្រេស៊ីល​ត្រៀម​លេង Copa America ​នេះ ​រក​បាន​១៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៨​ប្រកួត​ឱ្យ​ក្រុម Everton ​រដូវ​កាល​នេះ៕ប្រភព៖  Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT