Chanathip Songkrasin ឡើងជើងខ្លាំងនៅជប៉ុន ក្លឹបលីគកំពូលអាឡឺម៉ង់ចាប់អារម្មណ៍

ខ្សែបម្រើប្រយុទ្ធជម្រើសជាតិថៃ Chanathip Songkrasin កំពុងទាក់ចិត្តក្លឹបនៅលីគកំពូលអាឡឺម៉ង់ VfB Stuttgart ចាប់អារម្មណ៍ក្នុងការនាំយកទៅចូលរួម បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះជាមួយក្លិប Consadole Sapporo នៅលីគកំពូលជប៉ុន។

សារពត៌មាន Matichon Online របស់ថៃ បានចុះផ្សាយថា កីឡាករវ័យ២៥ឆ្នាំត្រូវបានក្លិបដែលកំពុង Play Off រក្សាកៅអីលីកំពូលមួយនេះ បើកការចចារនិងអាចឈានទៅដល់ការប្រកាសនាពេលឆាប់ៗនេះ។

Chanathip Songkrasin ផ្តើមអាជីពនៅជប៉ុនកាលពីឆ្នាំ២០១៨ តាមរយៈការខ្ចីជើងពី Muangthong United និងទិញផ្តាច់នាឆ្នាំបន្ទាប់។ ក្នុងការបង្ហាញខ្លួនបាន៥៨ប្រកួតនៅ J League គេរកបាន៩គ្រាប់ផងដែរ។

យ៉ាងណាក្តីឪពុករបស់គេលោក  Kongpob Songkrasin ថាកូនប្រុសពុំទាន់ឈានដល់កិច្ចសន្យាផ្លូវការណាមួយឡើយ។ ចំពោះខ្លួននិងគ្រួសារគាំទ្រពេញទំហឹង ប្រសិនបើ Messi J មានឪកាសទៅលេងនៅក្រៅប្រទេស។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT