គ្រូ​ធំ​ជម្រើស​ជាតិ​កម្ពុជា Keisuke Honda ​ប្រកាស​ចែកផ្លូវ​ជាមួយ​ក្របខ័ណ្ឌ A-League

តារា​ឆ្នើម​បាល់ទាត់​ជប៉ុន Keisuke Honda ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ជុំវិញ​ការ​ចាកចេញ​ពី​ក្លឹប Melbourne Victory នៅ​ក្របខ័ណ្ឌ A-League របស់​អូស្រា្តលី ​ក្រោយ​ត្រៀម​បិទ​វគ្គ​ប្រកួត​ក្នុង​ពូលទល់ Sanfrecce Hiroshima នៅ​ពាន​រង្វាន់ AFC Champions League 2019 នា​ថ្ងៃ​ពុធ​នេះ។

កីឡាករ​វ័យ ៣២ ឆ្នាំ​ដែល​បាន​មក​ចូលរួម​នៅ​ក្លឹប​អូស្រា្តលី​នា​ខែ​សីហា ឆ្នាំ ២០១៨ ត្រូវ​បាន​ស្គាល់​ថា​ជា​អ្នកដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក្នុង​ការ​បង្ហាញ​ខ្លួន ១៧ ប្រកួត​នៅ A-League រូប​លោក​រក​បាន​គ្រាប់​បាល់ ៧ លើក​រួច​មក​ហើយ។

Honda នឹង​លា​អ្នក​គាំទ្រ​នៅ​ប្រកួត​ចុង​ក្រោយ​នា​ថ្ងៃ​ស្អែក​នេះ ស្រប​ពេល​ក្រុម​របស់​លោក​ក៏​មិន​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល បន្ទាប់​ពី ៥ ប្រកួត​រក​បាន​ត្រឹម ១ ពិន្ទុ​តែ​ប៉ុណ្ណោះ។

តាម​រយៈ​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ផ្ទាល់៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​នាម​ជា​កីឡាករ​របស់​ក្លឹប Melbourne Victory មួយ​រូប ​និង​ជា​ឱកាស​ដ៏​មាន​ន័យ​ដែល​បាន​មក​លេង​នៅ​អូស្រា្តលី ហើយ​ខ្ញុំ​ចាកចេញ​លើក​នេះ​ក៏​ដើម្បី​ស្វែងរក​ការ​ប្រកួត​ប្រជែង​បន្ទាប់ តែ​ក៏​មិន​ភ្លេច​នៅ​ពេលវេលា​ដែល​ខ្ញុំ​បាន​ចូលរួម​នៅ Victory ផង​ដែរ ដោយ​ខ្ញុំ​ជូនពរ​ឲ្យ​ក្លឹប​ទទួល​បាន​ជោគជ័យ​ទៅ​ថ្ងៃ​មុខ”។ ប្រភព៖ FoxSportAsia

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT