Klopp ​បដិសេធ​មិន​ចេញ​ពី Liverpool ​ទៅ​ដឹក​នាំ​ក្រុម Juventus ​ឡើយ​

លោក Jurgen Klopp ​បាន​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​ក្រុម Liverpool ​ទៅ​ដឹក​នាំ​ក្រុម Juventus ​ឡើយ ​បើ​ទោះ​ជា​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជាង​ក៏​ដោយ។

ក្រុម​ម្ចាស់​ជើង​ឯក​លីគ​កំពូល​អ៊ីតាលី ​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី ​ក្រោយ​ពី​ប្រកាស​ចែក​ផ្លូវ​ជាមួយ​លោក Allegri ​មក។ មាន​ប្រភព​នៅ​អ៊ីតាលី បាន​បញ្ជាក់​ថា​ក្រុម Juventus ​នេះ ពេញ​ចិត្ត​លោក Klopp ​ហើយ​ចង់​បាន​លោក​ទៅ​ដឹក​នាំ​ក្រុម​នា​រដូវ​កាល​ក្រោយ ​ប៉ុន្តែ​សាមី​ខ្លួន​បាន​ចេញ​មុខ​មក​បដិសេធ​ទៅ ហើយ ព្រោះ​មិន​ទាន់​ចង់​ចាកចេញ​ពី​អង់គ្លេស​ឡើយ។

លោក Klopp ​នៅ​សល់​កុងត្រា​ដឹក​នាំ​ហង្ស​ក្រហម​ដល់​ឆ្នាំ​២០២២ ​ហើយ​អ្វី​ដែល​ពិសេស​ទៀត​លោក​កំពុង​ដឹក​នាំ​ក្រុម​នេះ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ​ទល់​ក្រុម Spurs ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT