Man City ​ចង់​ត​កុងត្រា Pep ​៥​ឆ្នាំ​ទៀត ​មាន​តម្លៃ​ខ្លួន​១០០​លាន​ផោន​

ក្រុម​ Manchester City ​កំពុង​ចរចា​ត​កុងត្រា​ឱ្យ​លោក​ Pep Guardiola ​ដឹក​នាំ​ក្រុម​៥​ឆ្នាំ​ទៀត ​ក្នុង​តម្លៃ​ប្រមាណ​១០០​លាន​ផោន​។

Pep ​បាន​ជួយ​ក្រុម Man City ​លើក​ពាន​៣​ក្នុង​រដូវ​កាល​នេះ ​ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​អាច​សម្រេច​បំណង​ពាន​រង្វាន់ UEFA Champions League ​បាន​ដដែល។ ស្រប​ពេល​ក្លឹប Juventus ​បច្ចុប្បន្ន​នេះ​កំពុង​អត់​មាន​អ្នក​ចាត់ការ​ផង ​ហើយ​មាន​ដំណឹង​ចង់បាន​លោក Pep ​ទៅ​ដឹក​នាំ​ក្រុម​ទៀត​នោះ ​ធ្វើ​ឱ្យ​ក្រុម Man City ​បារម្ភ​ខ្លាំង ​ទើប​ចង់​បន្ដ​កុងត្រា​ដល់​លោក​ថែម​ទៀត។

បើ​តាម​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​កុងត្រា​ថ្មី​ដែល​ខាង​ក្រុម Man City ​ចង់​បន្ដ​នោះ​គឺ​មាន​រយៈ​ពេល​៥​ឆ្នាំ​ទៀត ​ហើយ​តម្លៃ​នៃ​កុងត្រា​នេះ​គឺ​មាន​រហូត​ដល់​១០០​លាន​ផោន​ឯ​ណោះ។ នោះ​បញ្ជាក់​ថា​លោក Pep ​បើ​បន្ដ​ដឹក​នាំ​ក្រុម​មេឃ​ខៀវ​ទៀត អាច​នឹង​ទទួល​បាន​២០​លាន​ផោន​ក្នុង​១​រដូវ​កាល​៕ប្រភព: DailyMail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT