អ្នកចាំទី Iker Casillas បានចេញមុខបដិសេធ រឿងខ្លួនចូលនិវត្តន៍ពីបាល់ទាត់ ព្រោះវាមិនមែនជារឿងពិតដូចដែលគេផ្សាយនោះទេ។ល្ងាចម្សិលមិញនេះ មានដំណឹងជាច្រើនចុះផ្សាយថាវីរបុរសអេស្ប៉ាញ ដែលកំពុងប្រកបអាជីពនៅ Porto នេះ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ។ ដំណឹងនេះបានធ្វើឱ្យកាសែតធំៗជាច្រើនចុះផ្សាយ ព្រោងព្រាត ខណៈដែលសាមីខ្លួនវិញ មិនដឹងអ្វីទាំងអស់។
អ្នកចាំទីលេងបាន៧២៥ប្រកួត ឱ្យក្រុម Real Madrid ខាងលើនេះបានសរសេរឆ្លើយតបទៅរឿងខាងលើនេះថា៖ “នឹងមានថ្ងៃខ្ញុំចូលនិវត្តមិនខាន។ ចាំខ្ញុំប្រកាសដំណឹងនេះ ពេលដែលខ្ញុំត្រូវចូលនិវត្តមកដល់។ សម្រាប់ពេលនេះរឿងចូលនិវត្តមិនពិតនោះទេ ម្សិលមិញនេះខ្ញុំបានជួបលោកគ្រូពេទ្យ ហើយគ្រប់យ៉ាងល្អទាំងអស់។ នេះជាដំណឹងល្អដែលខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹង”៕
ប្រភព: DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET