លោក Josep Maria Bartomeu ប្រធានក្លឹប FC Barcelona នៅបន្ដគាំទ្រការដឹកនាំរបស់លោក Valverde ហើយបញ្ជាក់ថារដូវកាលក្រោយលោកនៅតែជាអ្នកចាត់ការដដែល។
Valverde ក្រោយពីដឹកនាំក្រុមធ្លាក់ពី UEFA Champions League ២រដូវកាលជាប់គ្នា ដោយសារលទ្ធផលស្រដៀងគ្នាទៀតនោះ បានធ្វើឱ្យអ្នកគាំទ្រទាំងអស់មិនសប្បាយចិត្តជាមួយឡើយ ហើយថែមទាំងចង់បានអ្នកចាត់ការថ្មីទៀតផង។ ប៉ុន្តែសម្រាប់លោក Bartomeu ដែលជាប្រធានក្លឹបវិញ យល់ឃើញថាបុរសម្នាក់នេះសក្ដិសមបំផុតហើយក្នុងការដឹកនាំក្រុមអ្នកមានបុណ្យបន្ដទៀត។
ក្នុងសន្និសីទមួយ លោក Bartomeu បានបញ្ជាក់ថា Valverde ជាអ្នកចាត់ការដែលក្រុម Barcelona ចង់បាន។ រដូវកាលថ្មីខាងមុខ លោកនឹងនៅតែបន្ដដឹកនាំក្រុមទៀត ហើយនឹងនាំក្រុមជោគជ័យមិនខាន៕Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET