Man Utd ​ចង់​បាន​កីឡាករ​រូប​នេះ ​ដើម្បី​ជំនួស​ Lukaku ​

​ក្រុម​បិសាច​ក្រហម​ Manchester United ​សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​មក​ជំនួស​កន្លែង​របស់ Lukaku ​រួច​ហើយ​គឺ ​Moussa Dembele ​របស់​ក្រុម​ Lyon ។

អនាគត​កីឡាករ​បែល​ហ្សិក​នៅ Old Trafford ​អាច​មិន​យូរ​ទៀត​ទេ ព្រោះ​ថា​លោក Ole Gunnar Solskjaer ​កំពុង​ផ្លាស់​ប្ដូរ​កីឡាករ​ច្រើន ​ជា​ពិសេស​តំបន់​ប្រយុទ្ធ​និង​បម្រើ​ខាង​លើ​តែ​ម្ដង។ ការ​ធ្វើ​បែប​នេះ គឺ​ដោយសារ​តែ​ក្រុម​រក​គ្រាប់​បាល់​បាន​តិច​ណាស់​ក្នុង​ការ​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​មុន​បិទ​រដូវ​កាល​នេះ។ ដូច្នេះ​ហើយ ​ដើម្បី​ឱ្យ​ការ​ប្រយុទ្ធ​កាន់​តែ​មុត​ស្រួច​ជាង​មុន ​ក្រុម​បិសាច​ក្រហម​ត្រូវ​បញ្ចេញ​កីឡាករ​ចេញ​ខ្លះ ដើម្បី​នាំ​យក​កីឡាករ​ថ្មី​មក។

ថ្មី​ៗ​នេះ ​មាន​ប្រភព​នៅ​បារាំង​បាន​បញ្ជាក់​ថា Man Utd ​កំពុង​ចែចូវ​យក​ Moussa Dembele ​របស់​ក្រុម​ Lyon។ កីឡាករ​វ័យ​២២​ឆ្នាំ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ជា​៤០​លាន​ផោន។ ម្ចាស់​អាវ​លេខ​៩ ​ទើប​តែ​បាន​ចូល​លេង​ឱ្យ​ក្រុម​បារាំង​នេះ​បាន​១​រដូវ​មុន​ប៉ុណ្ណោះ ដោយ​បង្ហាញ​ខ្លួន​២៧​ប្រកួត ​រក​បាន​១២​គ្រាប់។ មុន​ក្រុម Lyon ​រូបគេ​លេង​ឱ្យ Celtic ​បាន​៥៥​ប្រកួត ​រក​បាន​២៦​គ្រាប់៕ប្រភព៖ Foxsportsasia

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT