លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង គឺជាបេក្ខភាពទី១ក្នុងការទៅដឹកនាំក្រុម Juventus នារដូវកាលក្រោយនេះ។
ក្រុម Juventus បានបង្ហើបថាអ្នកចាត់ការ Allegri នឹងចាកចេញពីក្រុមហើយ ក្រោយចប់រដូវកាលនេះ។ ដូច្នេះ ពួកគេកំពុងស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុម។ បើតាមប្រភពនៅអ៊ីតាលី លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង គឺជាបេក្ខភាពឈានមុខគេ ដែលក្រុមនិងអ្នកគាំទ្រចង់ឃើញ។ លោកក៏ជាអ្នកធ្លាប់ដឹកនាំក្រុមសេះបង្កង់នេះម្ដងមកហើយកាលពីឆ្នាំ២០០៦កន្លងទៅ។
អ្នកចាត់ការវ័យ៥០ឆ្នាំខាងលើនេះ ដឹកនាំបារាំងបានល្អណាស់។ ជាក់ស្ដែងនៅឆ្នាំ២០១៨កន្លងទៅ លោកដឹកនាំក្រុមបារាំងបានលើក