Bayern Munich បានបាត់បង់ឱកាសលើកពានរង្វាន់ Bundesliga កាលពីយប់មិញនេះ ក្រោយពីលេងស្មើជាមួយក្រុម Leipzig ក្នុងលទ្ធផល ០-០។
Bayern នៅយប់មិញនេះ ប្រសិនបើពួកគេឈ្នះនោះនឹងមានឱកាសលើកពានលីគកំពូលអាល្លឺម៉ង់តែម្ដង បើទោះជាសល់១ប្រកួតក្នុងដៃទៀតក៏ដោយ។ ខណៈដែលលទ្ធផលស្មើគ្នា ០-០ នេះ នឹងធ្វើឱ្យពួកគេត្រូវលេងប្រកួតចុងក្រោយ និងមិនអាចចាញ់បានឡើយ ព្រោះក្រុមលេខ២ Dortmund ចាញ់ពិន្ទុតែ២ពិន្ទុប៉ុណ្ណោះ។
ប្រកួតចុងក្រោយនេះ ក្រុម Bayern Munich នឹងត្រូវប៉ះក្រុម Eintracht ស្របពេលក្រុម Dortmund វិញ នឹងប៉ះក្រុម Borussia Mönchengladbach ៕ប្រភព៖ BBC
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET