លោក Jurgen Klopp ជួនពរក្រុម Frankfurt របស់អាល្លឺម៉ង់ឱ្យទទួលបានលទ្ធផលល្អ ក្នុងការទល់ក្រុម Chelsea នាជើងទីពានរង្វាន់ Europa League នៅរាត្រីនេះ។
ការប្រកួតពានរង្វាន់ Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅរាត្រីនេះហើយ ដោយក្រុម Valencia ទទួលក្រុម Arsenal និង Chelsea ទទួលក្រុម Frankfurt របស់អាល្លឺម៉ង់។ កាលពីជើងទី១កន្លងទៅ ក្រុម Arsenal បានយកឈ្នះលើ Valencia ៣-១ រួចហើយ ខណៈដែល Chelsea វិញ លេងបានត្រឹមស្មើ Frankfurt ១-១ ប៉ុណ្ណោះ ដែលនេះអាចនឹងធ្វើឱ្យពួកគេពិបាកវិញសម្រាប់ជើងទី២នេះ។
មុនការប្រកួតរវាងក្រុម Chelsea និង Frankfurt ចាប់ផ្ដើម លោក Klopp អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញការគាំទ្រដល់ក្រុមនៅអាល្លឺម៉ង់ដូចគ្នា។ លោកចង់ឱ្យក្រុមនៅអាល្លឺម៉ង់នេះ ប្រឹងប្រែងលេងដូចក្រុម Liverpool ហើយមិនត្រូវបោះបង់ឱកាសឡើយ ទោះមានតិចឬច្រើនក្ដី ត្រូវប្រឹងដល់ទីបញ្ចប់៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET