ក្រុម Manchester City នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Leicester City ក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី៣៧។
នេះជាការប្រកួតសំខាន់ណាស់សម្រាប់ក្រុម Man City ដោយត្រូវការឈ្នះដាច់ខាត ដើម្បីឡើងទៅកំពូលតារាងវិញ។ ខណៈដែល Leicester City ហាក់មិនចាំបាច់អ្វីឡើយ ព្រោះពួកគេបច្ចុប្បន្នឈរនៅលេខលេខ៩ក្នុងតារាងឯណោះ។ ប៉ុន្តែបើក្រុមនេះអាចស្មើឬឈ្នះ Man City បាន នោះគឺជារឿងល្អវិញសម្រាប់ក្រុម Liverpool ឯណោះ ដើម្បីបានឱកាសលើកពានលីគជាលើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។
លោក Rodgers ដែលជាអតីតអ្នកចាត់ការក្រុម Liverpool ហើយទើបចូលខ្លួនដឹកនាំក្រុម Leicester City បាននិយាយមុនការប្រកួតនេះថា៖ “ពេលខ្ញុំរៀបចំក្រុមលេងទល់គាត់ (Vardy) អ្នកត្រូវដឹងថាអ្នកនឹងត្រូវប្រយ័ត្នខ្ពស់ ហើយបើមានការធ្វេសប្រហែសនោះ Vardy នឹងស្វែងរកគ្រាប់បាល់បានមិនខាន។ ខ្ញុំសប្បាយចិត្តដែលមានគាត់នៅខាងយើង ដូច្នេះ Man City ក៏ត្រូវប្រយ័ត្នដែរនៅយប់នេះ។ យើងជាក្រុមដែលមានឱកាសឈ្នះគ្រប់ការប្រកួត”។
Vardy រកបាន១១គ្រាប់ក្នុងការប្រកួត១១ប្រកួត។ រូបគេធ្លាប់រកបាន៥គ្រាប់មកហើយ ទល់ក្រុម Man City ។ ដូច្នេះលោក Rodgers ជឿជាក់ថាវត្តមានរបស់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ នឹងជួយក្រុមបានច្រើនមិនខាន៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET