ខ្លះ​ល្អៗ​ដែរ តែ​អស់​ជម្រើស មាន​ដល់ ៧ រូប Zidane ចង់​វ៉ៃ​ចេញ​មុន​បើក​រដូវ​កាល​ក្រោយ

យោង​តាម​របាយការណ៍​ពី Don Balon បាន​ចុះ​ផ្សាយ​ថា​ក្នុង​ផែនការណ៍​នា​រដូវ​កាល ២០១៩-២០ របស់​អ្នកចាត់ការ​លោក Zinedine Zidane ​នឹង​ពុំ​មាន​អ្នកចាំទី Thibaut Courtois, Sergio Reguilon, Dani Ceballos, Marcos Llorente, Isco, Mariano Diaz និង Vinicius Juniour ​ឡើយ ពោល​គឺ​កីឡាករ ៧ រូប​នេះ​មាន​ភាគរយ​ខ្ពស់​ត្រូវ​ក្លឹប​លក់​ចេញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ទៅ​មើល​អ្នកចាំទី Courtois ​ហាក់​បង្ក​កំហុស​ច្រើន​គួរសម​ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន ស្រប​ពេល Dani Ceballos, Isco, Vinicius Jr និង Mariano Diaz ជា​ដើម មិន​បាន​រក​ភាព​ជោគជ័យ​ឲ្យ​សក្តិសម​នឹង​តម្លៃ​ខ្លួន​របស់​ពួក​គេ​ឡើយ។

ស្រប​ពេល​ចចាមអារ៉ាម​កំពុង​ក្តៅ​គគុក​ដែល​ថា​ស្តេច​ស​កាន់​តែ​កៀក​ជិត​ក្នុង​ការ​នាំ​យក Eden Hazard, Paul Pogba និង Luka Jovic ក៏​កាន់​តែ​ធ្វើ​ឲ្យ​កៅអី​របស់​បណ្តា​កីឡាករ​ដូច​បញ្ជាក់​ខាង​លើ​រង្គោះរង្គើ​កាន់​តែ​ខ្លាំង​ឡើង។ ជុំវិញ​ទីផ្សារ​ដោះដូរ​នឹង​ប្រកាស​យ៉ាង​លម្អិត​បំផុត​នា​អំឡុង​ខែ​កក្កដា ឆ្នាំ ២០១៩។

ប្រភព:FoxSportAsia

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT