Iker Casillas អ្នកចាំទីវីរបុរសក្រុមជម្រើសជាតិអេស្ប៉ាញ និង Real Madrid បានបង្ហោះស្ថានភាពជំងឺរបស់ខ្លួន បានធូរស្បើយបន្តិចហើយ ក្រោយពីបាននាំមកមន្ទីរពេទ្យទាន់ពេលវេលា។
Casillas បានកើតជំងឺគាំងបេះដូង អំឡុងពេលរូបគេហ្វឹកហាត់ជាមួយក្រុម Porto ។ ដោយសារតែដឹងសភាពមុន និងបានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា ពេលនេះកីឡាករវ័យ៣៧ឆ្នាំបានធូរស្បើយច្រើនហើយ ប៉ុន្តែមិនទាន់អាចចេញពីពេទ្យ ដោយត្រូវរង់ចាំតាមដានបន្តិចទៀតសិន។ Casillas បានអរគុណដល់អ្នកគាំទ្រនិងមិត្តភក្ដិទាំងអស់ដែលបានផ្ញើសារជូនពរខ្លួន អំឡុងពេលមានជំងឺនេះ។
កីឡាករជម្រើសជាតិអេស្ប៉ាញខាងលើនេះ ចូលលេងឱ្យ Porto តាំងពីឆ្នាំ ២០១៥ ក្រោយពីរូបគេបានសម្រេចចាកចេញពី Real Madrid ដើម្បីទទួលបានបទពិសោធថ្មី។ កីឡាករដែលស្រលាញ់ក្រុម Real Madrid ស្មើជីវិតនេះ ឈ្នះពានរង្វាន់ច្រើនមែនទែនទាំងនៅក្លឹបអាជីព និងនៅជម្រើសជាតិ ហើយក៏គ្មានអ្នកស្រលាញ់បាល់ទាត់ណាស្អប់លោកដែរ៕
ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET