អ្នកចាំទីដៃទីពីររបស់ក្លឹប FC Barcelona គឺកីឡាករ Jasper Cillessen បាននិយាយទាំងស្រពាប់ស្រពនជុំវិញការគ្រោងចាកចេញពីក្លឹបនាទីផ្សារដោះដូររដូវក្តៅខាងមុខឈានចូលមកដល់។
ចាប់តាំងពី Stegen ដែល Barca ទិញចេញពី Borussia Mönchengladbach នាឆ្នាំ ២០១៤ កីឡាករសញ្ជាតិហូឡង់បានចាប់ផ្តើមបាត់បង់ឱកាសលេង នឹងឈរត្រឹមស្រមោលដែលអាចបង្ហាញខ្លួននូវការប្រកួតតូចៗតែប៉ុណ្ណោះ។ ត្បិតអីត្រឹមជាតួរង ប៉ុន្តែ Cillessen កន្លងមកក៏ឃើញបង្ហាញទម្រង់លេងល្អនៅ Copa del Rey ផងដែរ។
បញ្ជាក់ប្រាប់ Ziggo Sport អ្នកចាំទីរូបនេះនិយាយថា៖ “ដំបូងខ្ញុំនឹងទៅសម្រាកលំហែកាយ ហើយខ្ញុំសង្ឃឹមនឹងរកបានក្លឹបថ្មីដែលអាចលេងបាន ព្រោះខ្ញុំចង់លេងខ្លាំងណាស់”។
ភ្ជាប់សារទាក់ទិននឹងការត្រៀមមកដល់របស់យុវជន Ajax ជំនាន់ក្រោយ៖ “ខ្ញុំដឹងថា De Jong កំពុងតែមកដល់ តែរឿង De Ligt តើពិតទេ? ក្នុងករណីណាក៏ដោយបើអ្នកមានឱកាសមក Barcelona ពិតមែននោះ អ្នកគួរតែចាប់ឱកាសនេះឲ្យបាន”។ប្រភព: Sportskeeda
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET