Neymar ​ជាប់​ពិន័យ​៣​ប្រកួត ​រឿង​ដៀមដាម​សហព័ន្ធ UEFA ​

ខ្សែ​ប្រយុទ្ធ Neymar ​ត្រូវ​ជាប់​បម្រាម​៣​ប្រកួត ចំពោះ​រឿង​ដែល​ខ្លួន​បាន​បង្ហោះ​ដៀមដាម​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប ​គ្រា​ដែល PSG ​លេង​ចាញ់​ក្រុម Man Utd ​កន្លង​ទៅ។

Neymar ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ​ដោយ​ហៅ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក្នុង​ប្រកួត PSG ​ទល់ Man Utd ​នោះ ​ថា​ជា​មនុស្ស​មិន​ចេះ​មើល​បាល់​ទាត់​ផង ​មក​ធ្វើ​អាជ្ញាកណ្ដាល​កើត។ សម្ដី​នេះ ​បាន​ធ្វើ​ឱ្យ UEFA ​ចាត់​ទុក​ជា​ការ​មើល​ងាយ ​ហើយ​ពិន័យ​កីឡាករ​ប្រេស៊ីល​រូប​នេះ ដល់​៣​ប្រកួត​ឯ​ណោះ​នៅ​រដូវ​កាល​ក្រោយ​នេះ។

វា​មាន​ន័យ​ថា ​Neymar ​នឹង​មិន​បាន​លេង​ដល់​ទៅ​វគ្គ​កណ្ដាល​នៃ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ UEFA Champions League ​នា​រដូវ​កាល​ក្រោយ៕ប្រភព៖ Bbc

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT