Keane ​ថា Pogba ​ជា​បញ្ហា​ធំ​ក្នុង​ក្រុម Man Utd ​បច្ចុប្បន្ន​នេះ​

Roy Keane ​វីរបុរស​របស់​ក្រុម Manchester United ​បាន​បញ្ជាក់​ថា​រឿង​ធំ​ដែល​បាន​កើត​ឡើង​ក្នុង​ក្រុម​បិសាច​ក្រហម គឺ​បណ្ដាល​មក​ពី​ខ្សែ​បម្រើ Pual Pogba ​។

Pogba ​មួយ​រយៈ​នេះ​មាន​បញ្ហា​ច្រើន​ជាមួយ​ក្រុម Man Utd ​ជា​ពិសេស​ក្រោយ​ពី​ចាញ់ Everton ​៤-០ ​មក។ កីឡាករ​បារាំង ក្រោយ​ពី​បរាជ័យ​ធ្ងន់​ក​នោះ ​បាន​និយាយ​ថា​ក្រុម​កីឡាករ​ទាំងអស់ មិន​ទទួល​បាន​ការ​គោរព​ពី​អ្នក​គាំទ្រ​ឡើយ។ សម្ដី​នេះ ​បាន​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​ជា​ច្រើន​មក​លើ Pogba ​ត្បិត​អី​រូបគេ​ជា​កីឡាករ​ម្នាក់ ​ដែល​ត្រូវ​ទទួល​ការ​រិះគន់​ដើម្បី​ស្ថាបនា​នៅ​ពេល​ក្រោយ។

ចំពោះ​រឿង​នេះ​ដែរ Keane ​បាន​និយាយ​ថា​៖ “ខ្ញុំ​សឹង​តែ​មិន​ជឿ​ថា Pogba ​និយាយ​ដូច្នេះ​។ គាត់​កំពុង​បង្ក​ការ​លំបាក​និង​បំបាក់​ទឹក​ចិត្ត​កីឡាករ​ហើយ។ មួយ​រយៈ​នេះ ​ក្រុម Man Utd ​មាន​បញ្ហា​ច្រើន​កើត​ឡើង ​ហើយ​បញ្ហា​ដែល​ធំ​បំផុត​នោះ​គឺ Pogba ​នេះ​ឯង។ Ole ​ត្រូវ​ដោះ​ស្រាយ ​ដើម្បី​កុំ​ឱ្យ​ធ្លាក់​ដូច​កាល​ដឹក​នាំ​របស់​លោក Jose ​ឱ្យ​សោះ”៕

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT