Pep ​៖ យើង​មិន​ខ្លាច Man Utd ​ទេ ​៣​រដូវ​កាល​តាំង​ពី​ខ្ញុំ​មក ​យើង​តែង​ឈ្នះ​រហូត

ក្រុម Manchester United ​នឹង​ត្រូវ​បើក​កីឡដ្ឋាន Old Trafford ​របស់​ខ្លូន ស្វាគមន៏​ក្រុម​ភ្ញៀវ Manchester City ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​ក្នុង​លីគ​កំពូល​អង់គ្លេស។

នេះ​ជា​ការ​ប្រកួត​សំខាន់​សម្រាប់​ក្រុម​ទាំង​ពីរ ​ព្រោះ​ថា​ម្ចាស់​ផ្ទះ Man Utd ​ត្រូវ​ការ​៣​ពិន្ទុ ​ដើម្បី​ប្រជែង​ចូល​តំបន់ Top4 ​។ ស្រប​ពេល Man City ​វិញ ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ​ទើប​អាច​មាន​ឱកាស​លើក​ពាន​បាន ​ប្រសិន​បើ​ភ្លាត់​ស្មើ​ឬ​ចាញ់ នោះ​ឱកាស​កំពូល​តារាង ​និង​បាត់​បង់​មិន​ខាន។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ដែរ ​លោក Pep Guardiola ​បាន​និយាយ​ថា​ក្រុម​លោក​ទាំង​មូល​មិន​ខ្លាច​ក្នុង​ការ​ទៅ​លេង​នៅ Old Trafford ​ឡើយ។ ​ចាប់​តាំង​ពី​លោក​ចូល​ដឹក​នាំ​៣​ឆ្នាំ​មក​នេះ ​ក្រុម Man City ​លេង​មិន​ដែល​ចាញ់​ក្រុម Man Utd ​ឡើយ ​ហើយ​ការ​ប្រកួត​នៅ​រាត្រី​នេះ​ក៏​ជឿ​ជាក់​ថា​នឹង​ធ្វើ​បាន​ទៀត​​ដែរ។ នេះ​មិន​មែន​ត្រឹម​លេង​ដើម្បី​បាន​៣​ពិន្ទុ​ទេ ​ក្រុម Man City ​នឹង​ប្រឹង​លេង​ដើម្បី​យក​ពាន​រង្វាន់​តែ ម្ដង៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT