ខ្សែប្រយុទ្ធ Cristiano Ronaldo ថាការលេងនៅលីគអ៊ីតាលី គឺមានការប្រកួតប្រជែងជាងការលេងនៅលីគ La Liga របស់អេស្ប៉ាញ និង Premier League របស់អង់គ្លេសទៅទៀត។
Ronaldo ត្រូវបានក្រុម Juventus ទិញពីក្រុម Real Madrid កាលពីរដូវកាលមុន ក្នុងតម្លៃខ្លួន១០០លានផោន។ លេងរដូវកាលដំបូង វីរបុរសព័រទុយហ្គាល់រូបនេះ ជួយក្រុមសេះបង្កង់លើកពានរង្វាន់លីគអ៊ីតាលីបានជាធម្មតា ប៉ុន្តែមិនអាចជួយក្រុមឱ្យជោគជ័យនៅពានរង្វាន់ UEFA Champions League នោះទេ ដោយធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើង Ajax ។
បន្ទាប់ពីឈ្នះពាន Serie A ទាំងសល់ប្រកួតក្នុងដៃហើយនោះ Ronaldo បាននិយាយដូច្នេះថា៖ “សម្រាប់ខ្ញុំផ្ទាល់ មានអារម្មណ៍ថាការលេងនៅអ៊ីតាលីនេះ មានភាពប្រកួតប្រជែងខ្លាំងជាងលេងនៅ អេស្ប៉ាញ និងអ៊ីតាលីទៅទៀត”។ ការបញ្ជាក់ដូច្នេះ គឺដោយសារតែ អតីតកីឡាករ Real Madrid រូបនេះ ហាក់មិនអាចរកគ្រាប់បាល់បានច្រើនដូចមុនៗឡើយ៕ប្រភព៖ Foxsportsasia.
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET