ក្នុងប្រកួតកាលពីយប់មិញដែលជាជុំទី ៣៤ នៃក្របខ័ណ្ឌ LaLiga ទៅមើលក្លឹប Barcelona បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Alaves នៅលទ្ធផល ២-០។ ជ័យជម្នះដ៏សំខាន់នេះបានរុញឲ្យអ្នកមានបុណ្យមាន ៨០ ពិន្ទុសរុបឈរដាច់គេនៅកំពូលតារាង ធៀបនឹងក្រុមចំណាត់ថ្នាក់បន្ទាប់គឺ Atletico មានត្រឹម ៦៨ ពិន្ទុ។
ត្បិតអីជម្រើសដំបូងគ្មាន Messi (ផ្លាស់ចូលនៅនាទី ៦១) ដែលលោក Valverde ត្រៀមទុកជើងសម្រាប់ប្រកួតទល់ Liverpool នាពេលខាងមុខ ក៏ក្រុមភ្ញៀវនៅតែអាចធ្វើការវាយសម្រុកក្រុមម្ចាស់ផ្ទះឥតឈប់ឈរ ដោយគ្រប់គ្រងបាល់សរុប ៧៧ ភាគរយ ស៊ុត ១៧ លើក ចំគោលដៅ ៦ លើក ខណៈបើកដៃឲ្យ Alaves បាញ់ត្រូវគោលដៅតែ ១ លើកគត់។
មួយគ្រាប់ដំបូងសម្រេចបានដោយខ្សែបម្រើ Carles Alena ខណៈគ្រាប់បាល់ទីពីរធ្វើឡើងដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់ខ្សែប្រយុទ្ធ Luis Suarez នៅនាទី ៦០។ នាប្រកួតបន្ទាប់ Barce នឹងត្រូវជួបជាមួយ Levante មុនពេលបើកកីឡដ្ឋានស្វាគមន៍ហង្សនៅសប្តាហ៍បន្ទាប់។
ទស្សនាវីដេអូខាងក្រោម៖