ក្លិបវៀតណាម តែងតាំងអតីតគ្រូជម្រើសជាតិកម្ពុជា Lee Taehoon ជាគ្រូបង្គោលថ្មី

ក្លិប Hoang Anh Gia Lai FC នៃលីគកំពូលវៀតណាម បានតែងតាំងលោក Lee Taehoon ជាគ្រូបង្គោលថ្មី ជំនួសលោក Duong Minh Ninh ដែលបានលាលែងពីតំណែង បន្ទាប់ពីដឹកនាំក្រុមពុំទទួលបានលទ្ធផលល្អនៅ V League ។

ថ្វីបើមានកីឡាករជម្រើសជាតិច្រើន ប៉ុន្តែគ្រូចាស់ដឹកនាំក្រុមបានត្រឹមលេខ១០ក្នុងលីគកាលពីឆ្នាំ២០១៨ ខណៈ៦ប្រកួតដើមរដូវកាលថ្មីនេះ ពួកគេរកបានត្រឹម៦ពិន្ទុ និងកំពុងឈរលេខ១១។ សម្ពាធនេះហើយ ដែលធ្វើឲ្យលោក Duong Minh Ninh លាឈប់ជាគ្រូបង្គោល ប៉ុន្តែនៅបន្តជាគ្រូជំនួយ។

ចំពោះតួនាទីនៅជម្រើសជាតិវិញ លោក Lee Taehoon នៅបន្តធម្មតា តាមពេលដែលសហព័ន្ធកោះហៅចូលរួមជាមួយលោក Park ដែលជាគ្រូធំ។