ក្រុមអ្នកគាំទ្រ Juventus និង Ajax បានឈ្លោះគ្នារហូតកើតជាហិង្សាទ្រង់ទ្រាយធំ ដែលតម្រូវឱ្យមានក្រុមសន្ដិសុខមកជួយសម្របសម្រួល។
ក្នុងការឈ្លោះគ្នានោះដែរ ក្រុមអ្នកគាំទ្រ Juventus ត្រូវបានប៉ូលិសឃាត់ខ្លួន១២០នាក់ឯណោះ ដោយក្នុងនោះមានអ្នកខ្លះប្រដាប់ដោយដំបង និងមានកូនកាំបិតជាប់ខ្លួនថែមទៀត។ ក្រុមប៉ូលិស បានបញ្ជាក់ថាការកើតហេតុនេះ គឺដោយសារតែមានការប៉ះទង្គិចពាក្យសម្ដីគ្នាជាមួយក្រុម Ultra Ajax ទើបបណ្ដាលឱ្យបណ្ដាក្រុមដែលមកគាំទ្រ Juventus បង្កើតហិង្សា រហូតត្រូវឱ្យប៉ូលិសបង្ក្រាប ដោយបាញ់ទឹកបែបនេះ។
យ៉ាងណាមិញ ការប្រកួតនៅតែបន្ដ ហើយលទ្ធផលវិញ គឺក្រុមទាំងពីរខាងលើស្មើគ្នា ១-១។ ការប្រកួតជើងទី២នឹងធ្វើឡើងនាសប្ដាហ៍ក្រោយ នៅទឹកដីរបស់ក្រុមអ៊ីតាលីម្ដង៕ប្រភព៖ Dailymailវ
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET