​Solskjaer ​ថា Messi ​ជា​កីឡាករ​ល្អ​បំផុត ប៉ុន្តែ​ក៏​នៅ​តែ​អាច​បិទ​ជាប់​

លោក ​Solskjaer ​ថា​ Lionel Messi ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​នេះ ប៉ុន្តែ​រូបគេ​ក៏​នៅ​តែ​មាន​ចំណុច​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ​ដៃ​គូ​ទប់​ជាប់​បាន​ដដែល។

បិសាច​ក្រហម Man Utd ​នឹង​ប៉ះ​ក្រុម FC Barcelona ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ការ​ប្រកួត​នេះ​ដែរ ​អ្នក​គាំទ្រ​មើល​ឃើញ​ថា​ក្រុម​អ្នក​មាន​បុណ្យ​ហាក់​មាន​ប្រៀប​ជាង​ក្រុម​ម្ចាស់​ផ្ទះ​ច្រើន ​ជា​ពិសេស​តួ​អង្គ​ពិសេស Messi ​តែ​ម្ដង ​ដែល​នឹង​ធ្វើ​ឱ្យ​ក្រុម Man Utd ​ពិបាក​ការពារ​សំណាញ់​ទី។

ផ្ទុយ​ពី​មតិ​នេះ ​លោក  Solskjaer ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​លើក​ឡើង​ថា​៖ “Messi ​ជា​កីឡាករ​ល្អ ​គាត់​នឹង​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ វត្តមាន​របស់​គាត់ ​នឹង​បង្ក​ផល​លំបាក​ដល់​ក្រុម Man Utd ​ប៉ុន្តែ​មិន​មែន​មិន​អាច​ទប់​គាត់​ជាប់​នោះ​ទេ។ នេះ​ជា​ការ​ប្រកួត ដែល​មិន​មែន​ក្រុម​ទាំង​មូល​តតាំង​តែ Messi ​ទេ ​យើង​ក៏​ត្រូវ​គិត​លើ​កីឡាករ​ល្អ​ៗ​ដទៃ​ទៀត​ដែរ”។

ដោយ​ឡែក​សម្រាប់​ក្រុម Barcelona ​វិញ ​សម្រាប់​ប្រកួត​នេះ ​ពួកគេ​ចង់​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត។ គ្រាប់​ក្រៅ​ដី​គឺ​ជា​រឿង​សំខាន់​សម្រាប់​លោក Valverde ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​ដាក់​គោលដៅ​ស្វែង​រក​ឱ្យ​បាន​នា​រាត្រី​នេះ៕ប្រភព៖ MARCA

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT