Gerard Pique ប្រាប់ទៅក្រុម Barcelona ថាត្រូវតែសម្លាប់ផ្ដាច់ Manchester United ឱ្យបាន នៅពេលពួកគេមានឱកាស ក្នុងការប្រកួត UEFA Champions League ជើងទី១វគ្គ៨ក្រុមចុងក្រោយយប់នេះ។
Pique ជាអតីតកីឡាករបិសាចក្រហម Manchester United ដែលបានរួមរស់ជាមួយក្រុមនេះ អស់ពេល៤ឆ្នាំ ហើយរូបគេក៏បានទុកកីឡដ្ឋាន Old Trafford ដូចជាផ្ទះមួយទៀតរបស់ខ្លួនដែរ។ ប៉ុន្តែសម្រាប់ការប្រកួតនៅលើទីលានវិញ កីឡាករអេស្ប៉ាញម្នាក់នេះ មិនអាចប្រណីដល់អតីតក្រុមរបស់ខ្លួនបានឡើយ ពោលគឺរូបគេត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពយកឈ្នះឱ្យបាន។
ក្នុងនោះដែរ ខ្សែការពារដែលចូលនិវត្តន៍ពីជម្រើសជាតិអេស្ប៉ាញ ទៅលេងឱ្យជម្រើសជាតិកាតាឡាន់ខាងលើ បាននិយាយមុនការប្រកួតថា៖ “អ្នកមិនអាចឱ្យក្រុម Man Utd នៅរស់បានទេ ប្រសិនបើអ្នកមានឱកាសឈ្នះពួកគេដោយច្រើនគ្រាប់ អ្នកត្រូវតែធ្វើ ព្រោះពួកគេក៏ជាក្រុមមួយដែលល្អនិងមានប្រវត្តិសាស្ត្រដ៏អស្ចារ្យផងដែរ”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET