Hazard ​បដិសេធ ​រឿង​ដើរ​រក​ផ្ទះ​នៅ​អេស្ប៉ាញ ​មុន​ផ្លាស់​ទៅ Real Madrid ​

ខ្សែ​បម្រើ Eden Hazard ​បាន​បដិសេធ​ចំពោះ​រឿង​ដែល​បែក​ធ្លាយ​ថា​ខ្លូន​ដើរ​រក​ផ្ទះ​នៅ​អេស្ប៉ាញ ​ដើម្បី​ត្រៀម​ខ្លួន​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​។

កីឡាករ​បែលហ្សិក​រក​បាន​២​គ្រាប់​ម្នាក់​ឯង ដែល​សុទ្ធ​តែ​ជា​គ្រាប់​បាល់​ស្អាត​ៗ ​ជួយ​ក្រុម Chelsea ​ឈ្នះ​លើ​ក្រុម West Ham ​២-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស។ ​២​គ្រាប់​ដ៏​សំខាន់​នេះ បាន​រុញ​ក្រុម​តោ​ខៀវ​ឱ្យ​ឡើង​ទៅ​លេខ​៣​ក្នុង​តារាង Premier League ​ជា​បណ្ដោះអាសន្ន​ហើយ។ ក្នុង​ការ​ប្រកួត​នោះ​យប់មិញ​នេះ​ដែរ ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ច្រៀង​ចម្រៀង​ដៀមដាម​ដល់ Hazard ​ថា​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Real Madrid ​ហើយ។

​អតីត​កីឡាករ​របស់​ក្រុម Lille ​ខាង​លើ ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នោះ​ដែរ​ថា​៖ “ពួកគេ​កំពុង​គិត​ខុស​ហើយ។ បច្ចុប្បន្ន​នេះ ​ខ្ញុំ​គ្រាន់​តែ​ចង់​ផ្ដោត​អារម្មណ៍​ជួយ​ក្រុម Chelsea ​រហូត​ចប់​រដូវ​កាល​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​បញ្ចប់​នៅ Top4 ​ឈ្នះ​ពាន Europa League ​និង​យើង​ត្រូវ​ធ្វើ​ការងារ​ច្រើន​ទៀត”៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT