Emery ថា ​Arsenal ​បាត់​បង់​ឱកាស​មាស ឱកាស​ពេជ្រ ​យប់មិញ​នេះ​

ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Everton ​១-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​បាត់​បង់​ឱកាស​ធំ​ឡើង​ទៅ​លេខ​៣​។

លោក Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ថា​ក្រុម​របស់​លោក​បាន​បាត់​បង់​ឱកាស​មាស ឱកាស​ពេជ្រ ​ក្នុង​ការ​ប្រកួត​នេះ។ ​ប្រសិន​បើ​ពួកគេ​ឈ្នះ​បាន​៣​ពិន្ទុ​យប់មិញ ​នោះ​ឱកាស​ស្ថិត​នៅ​តំបន់ Top4 ​នឹង​មាន​ខ្ពស់​មិន​ខាន ខណៈ​ដែល​បរាជ័យ​នេះ​ពួកគេ​នឹង​ត្រូវ​ការ​ប្រកួត​ប្រជែង​ខ្ពស់​មិន​ខាន​ជាមួយ​ក្រុម​៣​ផ្សេង​ទៀត។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី លោក Emery ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ក្រុម Arsenal ​នៅ​មាន​ឱកាស​រក្សា​ខ្លួន​ក្នុង​តំបន់ Top4 ​បាន​ដដែល បើ​ទោះ​ជា​ចាញ់​យប់មិញ​នេះ​ក្ដី ប៉ុន្តែ​គ្រាន់​តែ​ពួកគេ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ក្នង​ការ​ប្រកួត​ដែល​នៅ​សល់​៦​ប្រកួត​ទៀត​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT