Bale ​បដិសេធ​ទៅ Bayern Munich ​តែ​ស្វាគមន៍​ក្រុម​នៅ​អង់គ្លេស

ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​និយាយ​បដិសេធ​ត្រង់​ៗ​តែ​ម្ដង​ថា​មិន​ចង់​ទៅ​លេង​ឱ្យ​ក្រុម Bayern Munich ​ឡើយ ​តែ​បើ​ក្លឹប​នៅ​អង់គ្លេស​វិញ រូបគេ​ស្វាគមន៍​ជា​និច្ច។

Bale ​ចង់​ចាកចេញ​ពី​ក្លឹប Real Madrid ​ហើយ ​បន្ទាប់​ពី​ជួយ​ក្រុម​អេស្ប៉ាញ​មួយ​នេះ​ឈ្នះ​ពាន UEFA Champions League ​រដូវ​កាល​មុន​នេះ។ ​ការ​ចង់​ចាកចេញ​នេះ ​មក​ពី​រូបគេ​មិន​សូវ​បាន​ចូល​លេង​ឡើយ​នា​រដូវ​កាល​មុន ​ក្រោម​ការដឹក​នាំ​របស់​លោក Zidane ​ត្បិត​អី​មិន​មាន​បញ្ហា​អ្វី​ឡើយ។ ​ការ​និយាយ​ចង់​ចាកចេញ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ចប់​រដូវ​កាល​នេះ។

ក្រោយ​ពី​និយាយ​​ចង់​ចាកចេញ​ទៅ ​មាន​ក្លឹប Bayern Munich ​បាន​ទាក់ទង​ចង់​បាន​រូបគេ​ ប៉ុន្តែ​សាមី​ខ្លួន​បាន​បដិសេធ។ ​ការ​បដិសេធ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា Bale ​ចង់​ទៅ​លេង​នៅ​លីគ​អង់គ្លេស​វិញ ប៉ុន្តែ​មិន​មែន​ជា​ក្រុម Spurs ​ឡើយ។ Manchester United ​ជា​ក្រុម​មួយ​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ទិញ​យក ​កីឡាករ​ជម្រើស​ជាតិ​វែល​មួយ​នេះ ​ត្បិត​អី​ពួកគេ​បាន​ទាក់ទង​និង​ចង់​ទិញ​ច្រើន​ដង​មក​ហើយ៕DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT