ក្រុម Manchester City នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Brighton ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup នៅម៉ោង១១:៣០នាទីយប់នេះ។
មុនការប្រកួតចាប់ផ្ដើម លោក Pep បានបញ្ជាក់ថាលោកចង់ឃើញក្រុម Man City ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះហើយ នេះជាការប្រកួតមួយដែលក្រុមត្រូវលេងឱ្យខ្លាំងបំផុត។ គោលបំណងរបស់ Man City គឺឈ្នះពានរង្វាន់ Cup ដ៏ចំណាស់មួយនេះ ហើយការឈ្នះវាគឺពិតជារឿងល្អណាស់។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានបន្ដទៀតថា FA Cup នេះ ជាពានមួយដែលលោកចង់បាន ព្រោះមិនដែលបានកាន់ ហើយក្លឹប Man City ធ្លាប់ឈ្នះបានតែ៥ដងប៉ុណ្ណោះ ដូច្នេះនៅចំនួនតិចនៅឡើយ។
រំលឹកថានារដូវកាលនេះ ក្រុមមេឃខៀវ Man City មានបំណងឈ្នះពានរង្វាន់រហូតដល់ទៅ៤ឯណោះ ដែលជាកំណត់ត្រាមួយកម្រមានក្រុមណាធ្វើបានខ្លាំងណាស់៕ប្រភព៖Dailymail