លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City អស់សង្ឃឹមទៅលើខ្សែការពារ Benjamin Mendy ហើយ ថែមទាំងនិយាយទៀតថាលោកមិនមែនឪពុករបស់គេទេ ដែលត្រូវតាមលួងលោមមើលថែរហូតនោះ។
Mendy ជាខ្សែការពារល្អម្នាក់របស់ក្រុម Man City កាលពីដើមរដូវកាលកន្លងទៅ ហើយក៏តែងតែជាប់ជម្រើស១១នាក់រហូតដែរ។ ប៉ុន្តែដោយសារតែញ៉ាំញីដោយសាររបួស ធ្វើឱ្យរូបគេបាត់បង់ឱកាសចូលលេង។ មិនត្រឹមតែប៉ុណ្ណឹងទៀតសោត កីឡាករបារាំងរូបនេះមានអាកប្បកិរិយាមិនល្អឡើយសម្រាប់លោក Pep ក្រោយពីដឹងថារូបគេតែងតែដើរលេង ចូលក្លឹបដល់យប់ៗជ្រៅ ពេលកំពុងសម្រាកព្យាបាលរបួសនោះ។
រឿងនេះហើយ ទើបធ្វើឱ្យថ្នាក់ដឹកនាំ ជាពិសេសលោក Pep ខឹងជាខ្លាំង ដោយអាចនឹងបញ្ចេញរូបគេនៅរដូវក្ដៅខាងមុខនេះហើយ ដើម្បីស្វែងរកកីឡាករថ្មីមកជំនួស។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយដូច្នេះថាលោកមិនមែនជាឪពុករបស់ Mendy ឡើយ។ រូបគេមានអាយុច្រើននិងដឹងច្បាស់ហើយថាអ្វីត្រូវធ្វើនិងអ្វីមិនត្រូវធ្វើ មិនមែនចាំបាច់តែប្រាប់គ្រប់ពេលវេលាឡើយ៕ប្រភព៖ Theguardian