Suarez ​និង Messi ​ជួយ​ក្រុម​ Barca ​ស្មើ Villareal ​៤-៤

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​កាល​ពី​យប់មិញ​នេះ ​ក្រុម FC Barcelona ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Villareal ​ក្នុង​លទ្ធផល ៤-៤ ​ដោយ Suarez ​និង Messi ​ជា​អ្នក​ជួយ​សង្គ្រោះ​។

ការ​ប្រកួត​នេះ​ដែរ ពិត​ជា​ស្វិតស្វាញ​មែនទែន ​ដោយ​ក្រុម​អ្នក​មាន​បុណ្យ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ដល់​ទៅ​២​គ្រាប់​ដោយ Coutinho ​និង Malcom ​ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះ​វាយ​បក​វិញ​ជា​បន្ដ​បន្ទាប់ រហូត​នាំ​មុខ​វិញ ​៤-២។ ក្រោយ​ពី​កីឡាករ ​Álvaro González ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​៨៦ ​ក្រុម​ភ្ញៀវ Barcelona ​ក៏​បន្ដ​សម្រុក​ដូច​ទឹក​បាក់​ទំនប់​រហូត Messi ​រក​បាន​១​គ្រាប់​នៅ​នាទី​៩០ ​និង Suarez ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី ៩០+៤ ​។ ចប់​ការ​ប្រកួត ​ក្រុម​ម្ចាស់​ផ្ទះ Villareal ​ស្មើ​ក្រុម Barcelona ​៤-៤។

តាម​លទ្ធផល​នេះ ​គឺ​ក្រុម​អ្នក​មាន​បុណ្យ​បន្ដ​នាំ​មុខ​គេ​ដាច់​ពិន្ទុ​ពឹង ​ខណៈ​ដែល​ក្រុម  Villareal ​វិញ ស្ថិត​នៅ​លេខ​១៧ ​ក្បែរ​តំបន់​កាត់​ចោល​ឯ​ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT