សហព័ន្ធ​បាល់ទាត់​វៀតណាម ដាក់​គោលដៅ​លេង World Cup ​នៅ​កាតា​

សហព័ន្ធ​បាល់ទាត់​វៀតណាម ​បាន​ដាក់​គោលដៅ​យក​កៅអី​លេង​នៅ World Cup ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​នៅ​ឯ​ប្រទេស​កាតា ​ដែល​នឹង​មាន​ក្រុម​ចូល​រួម​ដល់​៤៨​ក្រុម​។

World Cup 2022 ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា ​ហើយ FIFA ​កំពុង​សិក្សា​គម្រោង​ដើម្បី​បង្កើត​ឱ្យ​មាន​ក្រុម​ចូល​រួម​ដល់​៤៨​ក្រុម​តែ​ម្ដង។ ការ​តំឡើង​ដល់​៤៨​ក្រុម​នេះ ​នឹង​មាន​ឱកាស​ឱ្យ​ក្រុម​ដែល​កម្រិត​មធ្យម​តាម​ទ្វីប​នីមួយ​ៗ​មាន​ឱកាស​ប្រជែង​កៅអី​ដែរ​ហើយ ដើម្បី​បាន​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

ក្នុង​នោះ​ដែរ ​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម​បាន​ដាក់​គោលដៅ​រួច​ជា​ស្រេច​ហើយ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​វៀតណាម​បាន​លេង World Cup 2022 ​នេះ​តែ​ម្ដង ប្រសិន​ណា​បើ​មាន​ក្រុម​លេង​ដល់​៤៨​មែន។ លោក Tran Quoc Tuan អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម​និយាយ​ដែរ​ថា​ក្រុម​ការងារ​របស់​លោក ​នឹង​ជំរុញ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​សម្រេច​បាន​គោល​បំណង​នោះ៕ប្រភព៖  Foxsportsasia

ទស្សនាវីដេអូតាមរយះ Link

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT