Huddersfield ​នឹង​មិន​ឃាត់​ឡើយ ​ចំពោះ​កីឡាករ​ចង់​ចាកចេញ​

ក្រុម Huddersfield ​នឹង​មិន​ឃាត់​កីឡាករ​ណា​ម្នាក់​ឡើយ ​ប្រសិន​បើ​ពួកគេ​ចង់​ចាកចេញ​ពី​ក្រុម​នា​រដូវ​ក្ដៅ​ខាង​មុខ ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង​។

Huddersfield ​បាន​ធ្លាក់​ចេញ​ពី​លីគ​កំពូល​អង់គ្លេស​ហើយ ​បើ​ទោះ​ជា​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​៦​ប្រកួត​ទៀត​ក៏​ដោយ។ ការ​ធ្លាក់​ទៅ​លេង​នៅ​លីគ​ទី​២​នេះ​ដែរ ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន​សម្រេច​ចិត្ត​ចាកចេញ​ដើម្បី​ទៅ​រក​ក្លឹប​ថ្មី​អាច​បន្ដ​លេង​នៅ​លីគ Premier League ​ទៀត​ដែរ។

ទន្ទឹម​នឹង​កីឡាករ​ចង់​ចាកចេញ​នេះ​ដែរ ​លោក Jan Siewert ​អ្នក​ចាត់ការ​និង​ម្ចាស់​ក្លឹបHuddersfield ​បាន​ចេញ​មុខ​មក​បញ្ជាក់​ហើយ​ថា​លោក​នឹង​មិន​ឃាត់​កីឡាករ​ណា​ម្នាក់​ក្នុង​ការ​ចាកចេញ​នោះ​ទេ។ ​នេះ​ជា​សិទ្ធិ​និង​ការ​សម្រេច​ចិត្ត​របស់​គេ ដើម្បី​អនាគត ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ព្រម​បន្ដ​នៅ​ទី​នេះ ​ហើយ​ប្រយុទ្ធ​ដើម្បី​បាន​កៅអី​ឡើង​មក​លេង​នៅ​លីគ​កំពូល​វិញ នោះ​គឺ​ជា​រឿង​អស្ចារ្យ​បំផុត​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT