Jose ៖ គ្មាន​ក្រុម​នៅ​អង់គ្លេស​ណា ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ​ឡើយ​

លោក Jose Mourinho ​ថា​ក្រុម​នៅ​អង់គ្លេស​ទាំង​អស់​នឹង​មិន​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​បាន​ឡើយ ​ព្រោះ​ពួកគេ​ខ្វះ​បទ​ពិសោធ។

គិត​ត្រឹម​វគ្គ​៨​ក្រុម​​ចុង​ក្រោយ​នេះ ​ក្រុម​អង់គ្លេស​ដល់​ទៅ​៤​ឯ​ណោះ​បាន​ឡើង​ដល់​វគ្គ​នេះ។ ប៉ុន្តែ​ពួកគេ​ក៏​មាន​ក្រុម​ខ្លះ​ដូចជា Man City ​និង Spurs ​ជា​ដើម បាន​ប៉ះ​គ្នា​បណ្ដើរ​ៗ​ហើយ​ដែរ។ ទន្ទឹម​គ្នា​នេះ​ដែរ ​លោក Jose Mourinho ​អ្នក​ចាត់ការ​ដែល​ទើប​ត្រូវ Man Utd ​បណ្ដេញ​ចេញ​បាន​និយាយ​ថា​ក្រុម​ទាំង​៤ Man City , Man Utd , Spurs ​និង Liverpool ​គឺ​គ្មាន​សមត្ថភាព​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Champions League ​ឡើយ។

លោក​បាន​ប្រាប់​មូលហេតុ​ដែល​និយាយ​ដូច្នេះ​ថា​៖ “ពួកគេ​ទាំង​អស់​ខ្វះ​បទ​ពិសោធ​ច្រើន​ក្នុង​ការ​លេង​ពាន​រង្វាន់​នេះ។ ខ្ញុំ​គាំទ្រ​និង​ជឿ​ជាក់​ថា Juventus ​និង Barcelona ​នឹង​ប្រកួត​ប្រជែង​គ្នា​យក​ពាន​នា​រដូវ​កាល​នេះ​ហើយ។ វា​ជា​ការ​ប្រជែង​គ្នា​ម្ដង​ទៀត​រវាង Messi ​និង Ronaldo ​។ ក្រុម​ដែល​មាន​ពួកគេ​ទាំង​ពីរ​នាក់ សុទ្ធ​តែ​មាន​ឱកាស​ច្រើន​ជាង​ក្រុម​ដទៃ​ជា​និច្ច”៕ប្រភព៖ Thesun

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT